លោក​ស្រី​​ស្មី​ត​​ថា​ ការ​ឃុំ​ខ្លួន​​លោក​​កឹម​ សុខា​ និង​​រំលាយ​ CNRP ​ភស្តុ​តាង​​ដូច​គ្នា​​

15-03-2018 11:44 am 4839
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី រ៉ូ​ណា ស្មី​ត ទទូច​ឱ្យ​ក្រសួង​យុត្តិធម៌ គួរ​តែពិចារណា​ក្នុង​ការបង្កើត​សេចក្ដីណែនាំ​ឱ្យ​បានច្បាស់លាស់​ស្ដីពី​បទដ្ឋាន​សមស្រប និង​ការវាយតម្លៃ​ភស្តុតាង នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបន្ត​ការឃុំខ្លួន​បណ្ដោះអាសន្ន លើ​លោក កឹម សុខា ដោយសារតែ​ភស្តុតាង​ដែល​លើកឡើង​សម្រាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្នែក​មួយ​នៃ​ភស្តុតាង​ដូចគ្នា​។

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​បញ្ចប់​ទស្សនៈកិច្ច​នៅ​កម្ពុជា​ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបន្ត​ការឃុំខ្លួន​បណ្ដោះអាសន្ន លើ​លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង គឺ​ចោទ​ជា​បញ្ហា ដោយសារតែ​ភស្តុតាង​ដែល​លើកឡើង​សម្រាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្នែក​មួយ​នៃ​ភស្តុតាង​ដូចគ្នា​។​

​លោកស្រី​ស្មី​ត បាន​ទទូច​ឱ្យ​ក្រសួងយុត្តិធម៌ គួរ​តែពិចារណា​ក្នុង​ការបង្កើត​សេចក្ដីណែនាំ​ឱ្យ​បានច្បាស់លាស់​ស្ដីពី​បទដ្ឋាន​សមស្រប និង​ការវាយតម្លៃ​ភស្តុតាង ហើយ​លោកស្រី​បន្តថា មេរៀន​មួយចំនួន ក្រសួង​យុត្តិធម៌ គួរតែ​ត្រូវបាន​រៀនសូត្រ​ពី​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​)​។​

​ជំវិញ​បញ្ហា​នេះ​វិទ្យុ​វាយោ​មិនអាច​សុំ​ការឆ្លើយបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​នោះទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ ប៉ុន្តែ​គ្មាន​អ្នកទទួល​។ ដោយឡែក​លោក គឹម សន្តិភាព​វិញ មិនអាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការឆ្លើយបំភ្លឺ​បាន​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អាធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២0១៧ ដោយ​ជាប់ចោទ​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ពី​១៥ ដល់​៣០​ឆ្នាំ​។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ត្រូវបាន​តុលាការ​កំពូល​ រំលាយចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​ក្បត់ជាតិ​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត