រមៀតនិងប្រទាលកន្ទុយក្រពើ ត្រូវបានយកមកផ្សំចូលគ្នា ដើម្បីបង្កើតជាម៉ាសថែរក្សាសម្រស់ ឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។ ខាងក្រោមនេះជាវិធីធ្វើនិងប្រើ៖
ដំបូងយកម្សៅរមៀតមួយចិប ផ្នែកអន្ធិលរបស់ប្រទាលកន្ទុយក្រពើមួយស្លាបព្រា ទឹកឃ្មុំ១ស្លាបព្រានិងទឹកផ្កាកុលាបពីរទៅបីដំណក់ លាយបញ្ចូលគ្នាឲ្យសព្វ។ បន្ទាប់ពីទទួលបានល្បាយនេះហើយ យកមកលាបលើផ្ទៃមុខនិង ក ហើយទុកចោលរយៈពេល២០នាទី ចាំលាងជម្រះជាមួយទឹកក្តៅឧណ្ណៗ។ គួរអនុវត្តវិធីថែរក្សាសម្រស់ប្រភេទនេះ យ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខសភ្លឺរលោង តាមបែបធម្មជាតិ៕