លោក​ ថោង ខុន ​ជំរុញ​ឲ្យមន្ត្រី​ពាក់​ព័ន្ធអភិ​វ​ឌ្ឍ​ន៍​ផលិតផល​ទេសចរ​តាម​ដង​ទ​ន្លេ​

09-03-2018 6:16 pm 1197
លោក ​ថោង ខុន​ រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍​។

លោក​ ថោង ខុន ​រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍​បានជំ​រុញ​លើកទឹកចិត្ត​អោយ​អាជ្ញាធ​រ ប្រជា​ពល​រដ្ឋ ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ​ទេសចរណ៍ និង​ដៃគូរ​អភិ​វ​ឌ្ឍ​ន៍​នានា ត្រូវ​ចូលរួម​អភិ​វ​ឌ្ឍ​ន៍​ផលិតផល​ទេសចរណ៍​តាម​ដង​ទ​ន្លេ​ដើម្បី​ទ្រ​ទ្រ​ង់​ដល់​ចក្ខុ​វិ​ស័​យ​នៃ​ការ​អភិ​វ​ឌ្ឍ​ន៍តា​មដង​ទ​ន្លេ ប្រកបដោយ​ការ​ទទួលខុសត្រូវ​។

​<<​វិស័យ​ទេសចរណ៍​មាន​ការរីក​ចំ​រើ​ន​ជា​បន្តបន្ទាប់ ដូចជា​ខេត្តកណ្តាល​ជាដើម គឺ​គោលដៅ​ទេសចរណ៍​មួយ​ដែល​មាន​សក្តា​នុព​ល និង​បង្ហាញ​ល​ទ្ធភាព​ខ្ពស់​ក្នុងការត​ភ្ជាប់​ពី​គោលដៅ​ទេសចរណ៍​នានា​ពី​រា​ធានី​ភ្នំ​ពេញ ទាំង​ផ្លូវគោក និង​ផ្លូវទឹក​​>>។​ ​នេះ​គឺជា​ប្រសាសន៍​របស់លោក​ ថោង ខុន ​រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍​ ក្នុងឳ​កាស​នៃ​ពិធីបុណ្យ​ទ​ន្លេ​លើក​ទី​៤ ប្រព្រឹត្តទៅ​នៅ​ខេត្តកណ្តាល​ក្រោម​ប្រធានបទ ទ​ន្លេ​នៃ​សន្តិភាព មិត្តភាព​និង​និរន្តរ​ភាព​ទេសចរណ៍​។​

​ក្នុង​គោល​បំណង​លើកទឹកចិត្ត ជំរុញ​ផលិតផល​ទេសចរណ៍​តាម​ដង​ទ​ន្លេ លោក​ ថោង ខុន បាន​ស្នើ​ឲ្យ​អាជ្ញាធ​រពាក់ព​័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ លើ​ការ​ព​ង្រឹ​ង​លើ​ការ​គ្រប់​គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ត្រូវ​ព​ង្រឹ​ង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​កាន់តែ​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ដោយ​ត្រូវ​អនុវត្ត​តាមច្បាប់​ស្ដីពី​ទេសចរណ៍ និង​ស្ដង់ដា​គុណភាព​សេវាកម្ម​ទេសចរណ៍ ទាំង​ថ្នាក់ជាតិ និង​ទាំង​ថ្នាក់​អាស៊ាន ពិសេស​គុណភាព​ម្ហូបអាហារ​នៅតាម​ភោជនីយដ្ឋាន និង​ម្ហូបអាហារ​នៅតាម​ដងផ្លូវ​។​

​ជាង​នេះ​ទៅទៀត ការ​អភិ​វ​ឌ្ឍ​ទេសចរណ៍​ទីក្រុង​តាម​ដង​ទ​ន្លេ ដែល​មាន​សក្ដា​នុព​ល​ទាក់ទាញ​ទេសចរណ៍ ដោយ​ផ្ដើមចេញពី​ការ​អភិ​វ​ឌ្ឍ​ទីក្រុង​ស្អាត ទ​ន្លេ​សា្អត សេវាកម្ម​ល្អ ដើម្បី​ចូលរួម​ទ្រ​ទ្រ​ង់​ដល់​ចក្ខុ​វិ​ស័​យ​នៃ​ការ​អភិ​វ​ឌ្ឍ​ទ​ន្លេ​តាម​ដង​ទ​ន្លេ ប្រកបដោយ​ការ​ទទួលខុសត្រូវ​។

​ក្នុង​នោះ​ក៏​ត្រូវ​យកចិត្តទុកដាក់​អំ​ពី​ភាព​ស្អាត អ​នា​ម័​យរបស់​បង្គ​ន់​សាធារណៈ ទាំង​នៅតាម​ទីសាធារណៈ នៅក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន និង​តាម​សម្បទា​ទេសចរណ៍​ផ្សេងៗ​ទៀត​។​

អត្ថបទដោយ៖ ឌី កញ្ញារី

 ពាក្យគន្លឹះ  លោកថោងខុនបុណ្យទន្លេ

ព័ត៌មានផ្សេងទៀត