ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ខាងមុខ យោធាកម្ពុជា និងចិន នឹងធ្វើសមយុទ្ធនាគមាសជាលើកទី២ ក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។ នៅក្នុងអំឡុងពេលនោះ ក្រសួងការពារជាតិបានជូនដំណឹងឲ្យជនស៊ីវិល រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរដែនដី នៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ចៀសចេញពីតំបន់ដែលត្រូវធ្វើសមយុទ្ធ។
គួរបញ្ជាក់ថាសមយុទ្ធនេះ នឹងមានទាហានចំនួន១៩០នាក់ មកពីកងទ័ពរំដោះប្រជាជនចិន និងទាហានចំនួន២៨០នាក់មកពីកងយោធពលខេមរភូមិន្ទ។ គួររំលឹកផងដែរ សមយុទ្ធនាគមាសធ្លាប់បានធ្វើម្តងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០១៦។
អត្ថបទដោយ៖ ឌី កញ្ញារី