កម្មវិធី Anchor International Beach Volleyball Carnival 2018 ប្រកាស​បើក​ជា​ផ្លូវកា​រហើយ​

07-03-2018 5:37 pm 1193

​កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ ខេ​ម​បូ​ឌីយ៉ាណា ស្រា​បៀរ​អាន់​ឆ័រ បាន​រៀបចំ​សន្និសីទ​កាសែត ដើម្បី​ប្រកាស​បើក​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័រ​ជា​ផ្លូវការ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង​ដំបូង​គឺ​ខេត្ត​កំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី ២៤ និង ២៥ ខែ​មីនា​ខាងមុខ​នេះ ហើយ​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅតាម​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំ​មួយទៀត​។

​ក្នុងឱកាស​ពិសេស លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) មានប្រសាសន៍ថា ស្រា​បៀរ​អាន់​ឆ័​រនឹង​រៀបចំ​ព្រឹត្តិការ​ណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​គឺ FIVB World Tour 2 Star ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន​ល្បីល្បាញ​ពីរ​គឺ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​បាន​ចូល​ទៅក្នុង​កីឡា​អូឡាំពិក​នៅ​ឆ្នាំ ១៩៩៦ ស្របពេល​ដែល​ស្រា​បៀរ​អាន់​ឆ័​របាន​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ដោយ​ក្នុង​មួយ​ប្រកួត​ផ្តល់​នូវ​ការកម្សាន្ត និង​ភាព​រំភើប​រីករាយ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ស្រា​បៀរ​អាន់​ឆ័រ​គឺជា​ម៉ាក​យីហោ​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​កីឡា​នេះ​។​

​នៅក្នុង​ប្រទេស​កម្ពុជា បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នៅតែ​ជា​កីឡា​ថ្មី​មួយ​ប៉ុន្តែ​វា​កំពុង​ទទួល​បាន​ការពេញនិយម​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​។ បច្ចុប្បន្ន​នេះ​មាន​កីឡាករ​ជាង 5000 នាក់​នៅ​ឥណ្ឌូចិន​។ កីឡាករ​ដែល​នឹង​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour ត្រូវ​សន្សំ​ពិន្ទុ​ដើម្បី​ឈាន​ទៅ​ប្រកួត​យក​ជើងឯក​ពិភពលោក​។​

​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័រ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​បាល់ទះ​នៅ​កម្ពុជា និង​ជា​វេទិកា​មួយ​សម្រាប់​យុវវ័យ​ដែល​ស្រឡាញ់​កីឡាបាល់ទះ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ព្រមទាំង​ពង្រឹង​បច្ចេកទេស និង​បទពិសោធន៍​ក្នុង​ការលេង​បាល់ទះ​។ លើសពីនេះទៅទៀត កម្មវិធី​ពិសេស​ក៏​មាន​គោលបំណង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រមាន​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​តន្ត្រី​កន្ត្រាក់​អារម្មណ៍ ជាពិសេស យុវវ័យ​សម័យថ្មី​ទទួលបាន​នូវ​បទពិសោធន៍​ក្នុងការ​ស្តាប់​តន្ត្រី​ពិរោះ​អស្ចារ្យ​។

​ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័រ បាន​ពង្រីក​ទៅ​កាន់​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំពីរ​រួមមាន​ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការប្រកួត​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​ក្រុង​ចំនួន​តែ​បួន​ប៉ុណ្ណោះ​៖​គឺ​ព្រះសីហនុ សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័រ មិន​ត្រឹមតែ​ផ្តល់ជូន​ទស្សនិកជន​នូវ​សកម្មភាព​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​នៅលើ​ខ្សាច់​នៅពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ដូចជា ការប្រគំ​តន្ត្រី​នៅ​ពេល​រាត្រី​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ប៉ុណ្ណោះ​ក៏​មាន​ការចូលរួម​ពី​តារា​ចម្រៀង​អន្តរជាតិ​ល្បីៗ​ជាច្រើនរូប​។

​ទាំង​លើ​ឆាក និង​ក្រៅ​ឆាក​ប្រគំ​តន្ត្រី​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័រ​តុបតែង​ជា​ឆ្នេរ​ខ្សាច់​ធម្មជាតិ​ពិតៗ​ដ៏​ស្រស់ស្អាត​គួរឲ្យ​ទាក់ទាញ​នៅ​តាម​ទីតាំង​នីមួយៗ​ដែល​បាន​កំណត់​។ នៅខាងមុខ​ឆាក ក៏​មាន​ការ​ដាក់​តាំង​លក់​ស្រា​បៀរ​អាន់​ឆ័​ររួមជាមួយ​ការរៀប​ចំ​កៅអី នៅលើ​វាល​ខ្សាច់​សមុទ្រ ដែល​ជា​ការច្នៃប្រឌិត​ដ៏​អស្ចារ្យ ដើម្បីឲ្យ​អ្នកចូលរួម​ទស្សនា បាន​ពិសា​ស្រា​បៀរ​អាន់​ឆ័រ​បណ្តើរ ទស្សនា​បណ្តើរ​ប្រៀប​ដូចជា​កំពុង​អង្គុយ​នៅ​មាត់សមុទ្រ​ពិតៗ​។​

​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃ​ទី ២៤ និង ២៥ ខែ​មីនា ឆ្នាំ ២០១៨ បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​ថ្ងៃទី ៣១ ខែ​មីនា​ដល់​ថ្ងៃ​ទី ១ ខែ​មេសា ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី ៧ និង ៨ ខែ​មេសា​, ខេត្ត​សៀមរាប​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​មេសា​, ខេត្ត​បាត់ដំបង​ចាប់ពី​ថ្ងៃ​ទី ២១ ដល់ ២២ ខែ​មេសា​, ខេត្ត​កំពង់ចាម​ចាប់​ថ្ងៃទី ២៨ ដល់ ២៩ ខែ​មេសា និង​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី ៤ ដល់ ៦ ខែ​ឧសភា ឆ្នាំ ២០១៨​។ ហើយក៏​មាន​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គេហទំព័​រហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ https://www.facebook.com/AnchorBeerKH/ ។

​ត្រៀម​ទទួលយក​បទពិសោធន៍​ថ្មី​នៃ​ការលេង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ និង​ការប្រគំ​តន្ត្រី​ជាមួយ ក្បាច់​រាំ​ប្លែកៗ កាលី​ប​បែប​យុវវ័យ និង​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើន​រូប​ដែល​នឹង​បង្ហាញ​ខ្លួន​នៅលើ​ឆាក​តន្ត្រី Anchor International Beach Volleyball Carnival 2018​។​

​ទទួលយក​ភាពសប្បាយ​រីករាយ យ៉ាង​ពិតប្រាកដ​ជា​មួយ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​!

​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័រ​!

​ពិសា​ស្រា​បៀ​រ អាន់​ឆ័​ដោយ​ការទទួលខុសត្រូ​វ​៕


 ពាក្យគន្លឹះ  Anchor

ព័ត៌មានផ្សេងទៀត