អ្នក​រាយការណ៍​​ពិសេស​​អង្គការ​សហប្រជាជាតិ​​បន្ត​​ជួប​​ស្ថាប័ន​​សិទ្ធិ​មនុស្ស​​កម្ពុជា

07-03-2018 10:54 am 1530

​លោកស្រី រ៉ូ​ណា​ស្មី​ត  អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រោយ​ជួប​ជាមួយ​ក្រសួងយុត្តិធម៌​កាលពី​ម្សិលមិញ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ​របស់​លោកស្រី​នៅ ប្រទេស​កម្ពុជា​។​

សូម​ជម្រាប​ដែរថា ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​៦ មិនា លោកស្រី​ក៏បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការប្រមាថ​ព្រះមហាក្សត្រ​។ ជាមួយគ្នា​នោះ​លោកស្រី​ក៏​ស្នើឲ្យ​មាន​ការធ្វើ​កំណែទម្រង់ប្រព័​ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បន្ថែមទៀត​ផងដែ​រ​៕

ព័ត៌មានផ្សេងទៀត