កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយនឹង​លេចឡើង​នៅ​ខេត្តក្រចេះ​ឆាប់ៗ​នេះ​

06-03-2018 1:13 pm 1573

​គណៈកម្មាធិការ​វិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ វិញ្ញាប​នប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ ដល់​ក្រុមហ៊ុន CHHUN HONG RUBBER BETTER CO., LTD លើ​សំណើ​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដើម​កៅស៊ូ​) និង​សាងសង់​រោងចក្រ​កែច្នៃ ។​

​គម្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​យាវ និង​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៤,៨៩​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៥៤​កន្លែង​។​

​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៥ ខែ​មីនា ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត