N P K ជា​អ្វី​ក្នុង​វិស័យ​កសិកម្ម​?

05-03-2018 11:41 am 3852

N P K គឺជា​សារធាតុ​ចំបង​សម្រាប់​ដំណាំ​សំខាន់ៗ ដែល N គឺជា​អា​ស៊ូ​ត​, P គឺ​ផូស្វ័រ និង K គឺជា​ប៉ូ​តា​ស្យូម ។​
​តួនាទី​របស់​សារធាតុ​ទាំង​បី​នៅក្នុង​វិស័យ​ដាំ​ដុះ រួមមាន ៖

​អា​ស៊ូ​ត (N)
-​    ​ជួយ​ដល់​ការលូតលាស់​របស់​ស្លឹក ដើម ផ្កា ផ្លែ​
-​    ​ជួយ​ដល់​រុក្ខជាតិ​មាន​ពណ៌​បៃតង និង​បង្កើត​មែក​
-​    ​ជួយ​ដល់​ផ្នែក​ពន្លក ត្រួយ​ឱ្យ​លូតលាស់​បានល្អ​

​ផូស្វ័​រ (P)
-​    ​ជួយ​ឱ្យ​រុក្ខជាតិ​ងាយ​ក្នុងការ​ស្រូបយក​អា​ស៊ូ​ត​
-​    ​ជួយ​ប្រព័ន្ធ​ឫស ដើម និង​មើម​ឱ្យ​លូតលាស់​បានល្អ​
-​    ​ជួយ​ដល់​សរសៃ​នាំ​រុក្ខ​រស់​

​ប៉ូ​តា​ស្យូម (K)
-​    ​ធ្វើឱ្យ​ផ្កា ផ្លែ​កាន់​
-​    ​ដំណាំ​មាន​សភាព​ធន់​ទ្រាំ​នឹង​ជំងឺ សត្វល្អិត ភាព​រាំងស្ងួត​
-​    ​ផ្តល់​ទម្ងន់​ដល់​ផ្លែ​
-​    ​ធ្វើ​ឱ្យ​ផ្លែ និង​ផ្កា​មាន​ពណ៌​សំបុរ​ល្អ​
-​    ​ផ្តល់​រសជាតិ​ដល់​ផ្លែ (​គុណភាព​)
-​    ​ជួយ​សម្រួល​ដល់​ចរន្តទឹក​ក្នុង​ដី​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី​សៀវភៅ កន្ត្រក​នៃ​ជម្រើស​សំរាប់​សន្តិសុខ​ស្បៀង​)

 ពាក្យគន្លឹះ  កសិកម្មNPK

ព័ត៌មានផ្សេងទៀត