ពាក្យ​«​គូ​ថ ឬ​គូធ និង​គូទ​» មានន័យ​ដូចម្តេច​?

04-03-2018 4:11 pm 6195

​ទាំង​ការសរសេរ និង​ការនិយាយ ពាក្យ​នេះ មនុស្ស​ជាច្រើន មិន​ចាប់អារម្មណ៍​លើ​ន័យ​សេចក្តី ឬ​យល់ថា ពាក្យ​នេះ តែមួយ ដែល​សំដៅលើ​អវយវៈ​ត្រង់​ចំណែក​កាយ​ខាងក្រោយ​ជិត​វច្ចទ្វារ តែមួយ​មុខ​ប៉ុណ្ណោះ​។​ប៉ុន្តែ តាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​«​គូថ​ឬ​គូ​ធ​» សម្គាល់​ន័យ​ខុសពី​ពាក្យ​«​គូទ​»​នេះ​។​

​តាម​វចនានុក្រម​ខ្មែរ ពាក្យ​«​គូថ​ឬ​គូ​ធ​» (​បា​, សំ​.​គូ​ថ​) ថ្នាក់​ពាក្យ​ជា ន​. មានន័យថា អាច​ម ឬ​អាចម៌​, ឧ​ច្ចារៈ​, លាមក​។ ឧទាហរណ៍​៖ អង្គុយ​បន្ទោ​គូ​ថ ក្នុង​បង្គន់​។​

​ឯ​ពាក្យ​«​គូទ​»​នេះ (​សំ​,​បា​.​គុទ​) ថ្នាក់​ពាក្យ​ជា ន​. ដូចគ្នា មានន័យថា​អវយវៈ​ត្រង់​ចំណែក​កាយ​ខាងក្រោយ​ជិត​វច្ច​ទ្វារ​។ ដូចជា​ដាក់​គូទ អង្គុយ​។​

​ប៉ែក​អវយវៈ​នេះ បុរាណ​ពី​ដើម​ហៅថា តពោក ឬ​ត្រពោក​, រហូត​សព្វថ្ងៃនេះ អ្នក​បាត់ដំបង​, អ្នក​សៀមរាប​ជាដើម ក៏​នៅ​ប្រើពាក្យ​នេះដែរ គឺ ដាក់​តពោក អង្គុយលេង​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត