ស្លាប់​៣០​នាក់​​ក្នុង​ហេតុការណ៍​​អគ្គីភ័យ​​ឆាបឆេះ​​នៅ​​អា​ហ្សែ​បៃ​ហ្សង់​

02-03-2018 3:37 pm 1769
រូបភាពភ្លើងកំពុងឆាបឆេះ

​យ៉ាងតិចណាស់​មនុស្ស​៣០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​មួយកន្លែង ក្នុង​រដ្ឋធានី​Baku​ប្រទេស​អា​ហ្សែ​បៃ​ហ្សង់​។ មនុស្ស​បួន​នាក់​ត្រូវបាន​រាយការណ៍​ថា​រងរបួស និង​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ រួច​ក៏​ត្រូវបាន​ក្រុម​ពន្លត់អគ្គីភ័យ​ចុះ​អន្ដរាគមន៍​ពន្លត់​ទៅវិញ​។ ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ខណៈ​ក្រុម​ជំនាញ​កំពុងបើក​ការស៊ើបអង្កេត​៕

ព័ត៌មានផ្សេងទៀត