ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ពី​តម្លៃ​សាំង​ដែល​ត្រូវ​លក់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​១១ ខែ​មីនា​

02-03-2018 10:38 am 1926

​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ តម្លៃ​ប្រេងសាំង​លក់រាយ ដែល​ក្រសួង​ពាណិជ្ជកម្ម​តម្រូវ​ឲ្យ​ស្ថានីយ៍ប្រេងឥន្ធ​នៈ​នៅ​ទូទាំង​ប្រទេស​អនុវត្ត​គឺ​តម្លៃ​ប្រេងសាំង​ធម្មតា​ថ្លៃ ៣,៩០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៣,៦៥០​រៀល​ក្នុង​មួយ​លីត្រ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​សាំង​នៅពេលនេះ​គឺ​មាន​ការ​ឡើងថ្លៃ​បន្តិច ដោយ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មីនា តម្លៃ​សាំង​ធម្មតា​គឺ​ថ្លៃ​៣,៨៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៣,៦០០​រៀល​ក្នុង​មួយ​លីត្រ​៕

ព័ត៌មានផ្សេងទៀត