UN៖​​កូរ៉េខាងជើង​​បញ្ជូន​​សម្ភារៈ​​ផលិត​​អាវុធ​គីមី​​ទៅ​ប្រទេស​ស៊ី​រី​

28-02-2018 9:08 am 892
រូបភាព​ដែលសង្ស័យថា​ជាកន្លែងផលិតអាវុធនុយក្លេអ៊ែរនៅស៊ីរី

​តាម​របាយការណ៍​ក្រុម​ជំនាញ​អង្គការសហប្រជាជាតិ​បានឲ្យដឹងថា កូរ៉េខាងជើង​បាន​បញ្ជូន​សម្ភារៈ​ដែល​អាច​ប្រើប្រាស់​ក្នុង​ការផលិត​អាវុធ​គីមី​ទៅកាន់​ប្រទេស​ស៊ី​រី​។ ការចោទប្រកាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ទាក់ទង​ឧស្ម័ន​ក្ល​រីន ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកម្លាំង​ស៊ី​រី​វាយប្រហា​រលើ​ប្រជាជន​។ ប៉ុន្ដែ​ស៊ី​រី​បាន​បដិសេធ​ការលើកឡើង​នេះ​ដាច់ខាត​។​

​បើតាម​របាយការណ៍​បញ្ជាក់​បន្ថែមថា សម្ភារៈ​សម្រាប់​ផលិត​អាវុធ​គីមី​ដែល​កូរ៉េខាងជើង​បាន​បញ្ជូន​ទៅ​ស៊ី​រី​នោះ​មានដូចជា ប្រភេទ​ធុង​ដែល​អាច​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់ រ៉ូមី​ណេ​បិទ​បើក ទែ​ម៉ូ​ម៉ែត្រ និង​បំពង់​ជាដើម​។ នៅក្នុង​របាយការណ៍​បាន​និយាយ​ផងដែ​រថា ឃើញ​មាន​អ្នកជំនាញ​ផ្នែក​មី​ស៊ី​ល​កូរ៉េខាងជើង​នៅ​កន្លែង​ផលិត​អាវុធ​របស់​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត