ការបង្កើត​មូលនិធិ​គន្ធបុប្ផា​នៅ​កម្ពុជា គឺ​ជួយ​ដល់​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​

27-02-2018 1:31 pm 1493
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​វេជ្ជបណ្ឌិត Peter Studer​ប្រធាន​ថ្មី​នៃ​មន្ទី​ពេទ្យ​គន្ធបុប្ផា បាន​ថ្លែងថា​លោក​នឹង​ខិតខំ​គៀងគរ​សប្បុរសជន​នៅ​ក្រៅប្រទេស ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា​និង​រួមសហការ​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​ជួយ​ដល់​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​អោយបាន​ទាន់ពេលវេលា​។​

​ដោយឡែក​លោក​រដ្ឋមន្ត្រី​ម៉ម ប៊ុនហេង​វិញ បាន​លើកឡើង​ផង​ដែរ​ថា ក្រសួង​នឹង​សហការ​ជានិច្ច ក្នុង​ការចូលរួម​លើកកម្ពស់​សុខមាលភាព​របស់​ពលរដ្ឋ​កម្ពុជា​។ លោក​ថា​នឹង​ស្វែងរក​សប្បុរសជន​ជិត​ឆ្ងាយ​ចូលរួម​លើក​ស្ទួយ​ដល់​មូលនិធិ​គន្ធបុប្ផា​ក្នុង​ការ​ទ្រទ្រង់​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​អោយ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បានអោយដឹងថា រយះពេល​២៥​ឆ្នាំនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប​១៦,៨២២,២២៥​ករណី ដែល​ចំណាយ​ថវិកា​សរុប​៦៣២​លាន​ដុល្លារ​។​ហើយ​២៥​ឆ្នាំ​មកនេះ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១,៨៥៣,៥១០​ករណី ត្រូវ​សម្រាក​ព្យាបាល និង​ស្ត្រី​មាន​ផ្ទៃពោះ ២៤៥,៥៩១​នាក់ បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ​សម្ភព​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣​នេះ​ផង​ដែរ​៕

(​រាយការណ៍​ដោយ​៖​ឌី កញ្ញា​រី​)

ព័ត៌មានផ្សេងទៀត