តុលាការ​​កំពូល​​កាត់ទោស​​លោកស្រី​ថាក់ ឡា​នី ​រឿង​ចោទ​​លោក​ហ៊ុន សែន ​សម្លាប់​កែម ឡី​​

26-02-2018 9:24 am 1775

​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ នេះ បាន​បើកសវនាការ​រឿងក្តី​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី បច្ចុប្បន្ន​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស ករណី​ចោទប្រកាន់ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ប សែន ជា​អ្នក​សម្លាប់​លោក​កែម ឡី ។​

​លោកស្រី​ថាក់ ឡា​នី អាយុ​៦៣​ឆ្នាំ ជាប់ចោទ​ពីបទ​"​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​"​ប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨:៣០​នាទី តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។​

កន្លងមក ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស​លោកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​៦​ខែ​និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ហ៊ុន សែន ចំនួន​១០០​រៀល​៕

ព័ត៌មានផ្សេងទៀត