ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមាតារបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២២ខែកុម្ភភៈនេះ។ ដូចសព្វមួយដងដែរ ការយាងទៅកាន់ទីក្រុងប៉េកាំងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមាតារបស់ព្រះអង្គ ដើម្បីពិនិត្យព្រះរាជសុខភាព។
នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអញ្ជើញថ្វាយព្រះរាជាដំណើរ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ នៅព្រលានយន្តហោះផងដែរ។ នេះបើតាមការឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕