មន្ទីរ​សុខាភិបាល​កំពង់ចាម​ប្រកាស​វះកាត់​ភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ​

20-02-2018 9:19 pm 2326
Photo: interconrooster.com

​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ប្រទេស​ចិន នឹង​ផ្តល់​សេវា​វះកាត់​ព្យាបាល​ជំងឺភ្នែកឡើងបាយ ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​សេចក្ដីជូនដំណឹង​ដដែល​ឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យ​នឹង​ចាប់ផ្ដើម​ពិនិត្យ និង​ចុះឈ្មោះ​អ្នក​មាន​ជំងឺភ្នែកឡើងបាយ​ជា​រៀងរាល់ថ្ងៃ​ធ្វើការ នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ចាប់ពី​ពេលនេះ​តទៅ​។ ដោយឡែក​នៅ​តាម​មន្ទីរពេទ្យ​ស្រុក​មួយចំនួន នឹង​ត្រូវ​ធ្វើឡើង​ជា​បន្ត​បន្ទាប់​ដូចខាងក្រោម​៖

១. មន្ទីរពេទ្យបង្អែក​ហ៊ុនសែន​ស្ទឹងត្រង់ នៅ​ថ្ងៃ​ទី​២២ និង​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

២. មន្ទីរពេទ្យបង្អែក​ជើង​ព្រៃ នៅ​ថ្ងៃ​ទី​០១ និង​ទី​០២ ខែ​មីនា ឆ្នាំ​២០១៨​។​

៣. មន្ទីរពេទ្យបង្អែក​ព្រៃឈរ នៅ​ថ្ងៃ​ទ​០៦ និង​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  ភ្នែកឡើងបាយ

ព័ត៌មានផ្សេងទៀត