ភរិយា​និង​កូន​របស់​លោក​កែម ឡី បាន​សិទ្ធិ​ជ្រកកោន​ទៅ​រស់នៅ​អូស្ត្រាលី​ហើយ​

20-02-2018 9:38 am 3628

​ភរិយា និង​កូន​របស់​លោក​កែម ឡី ទទួលបាន​សិទ្ធិ​ជ្រកកោន ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ហើយ បន្ទាប់​ពី​បាន​ភៀសខ្លួន​រស់នៅ​ប្រទេស​ថៃ​មួយ​រយៈ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​នេះ​។​

​ប្រភពព័ត៌មាន បានបញ្ជាក់​ថា អ្នកស្រី ប៊ូ ច​នា ភរិយា និង​កូនប្រុស​ទាំង​៥​នាក់ របស់លោក កែម ឡី បាន​ទៅ​ដល់​ក្រុង មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​។

​គួររម្លឹកថា លោក កែម ឡី អ្នកវិភាគ​សង្គម ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី ១០​កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិ​។ ភ្លាមៗ​ក្រោយ​កើតហេតុ ឃាតករ​ឈ្មោះ​ជួប សម្លាប់ ត្រូវបាន​ឃាត់ខ្លួន​។

ដោយឡែក ក្រុមគ្រួសារ​លោក​កែម ឡី រួម​មាន​ភរិយា និង​កូន បាន​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ទី​៣ ដោយសារ​តែ​ភ័យខ្លាច​ពី​សុវត្ថិភាព​។ ហើយ​នៅ​ទីបំផុត ពួកគេ​បាន​សិទ្ធិ​តាំង​លំនៅ​នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​រស់នៅ​ប្រទេស​ថៃ​ជិត​២​ឆ្នាំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត