របៀប​ប្រើ​រមៀតព្យាបាល​ស្បែក​ប្រតិកម្ម​

19-02-2018 3:56 pm 4710

​រមៀត​ដែល​ប្រើប្រាស់ ជា​គ្រឿងទេស​ដាក់​ក្នុង​អាហារ ត្រូវបាន​គេ​យក​មកប្រើប្រាស់ សម្រាប់​ការថែរក្សា​សម្រស់​ដ៏​ពេញនិយម​។ បន្ថែម​លើ​នេះ រមៀត​ត្រូវបាន​គេ​ប្រើប្រាស់ ជា​ឱសថ​សម្រាប់​ព្យាបាល​ស្បែក​ប្រតិកម្ម​ផងដែរ​។ មាន​វិធី​ច្រើនណាស់ នៅក្នុង​ការយក​រមៀត​មក​ព្យាបាល និង​ការពា​រការ​ប្រតិកម្ម ខុស​តែ​គ្រឿងផ្សំ​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ ជា​វិធី​មួយ​ក្នុងចំណោម​វិធី​ជាច្រើន​ផ្សេងទៀត​!

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ទឹក​រមៀត​១​ស្លាបព្រា លាយ​ជាមួយ​ទឹកឃ្មុំ​២​ស្លាបព្រា កូរ​ឲ្យ​សព្វ​ហើយ​យកមក​លាប​លើ​បរិវេណ​ស្បែក ដែល​រង​ផលប៉ះពាល់ ទុកចោល​រយៈពេល​កន្លះ​ម៉ោង ចាំ​លាងជម្រះ​ចេញ​។ វិធី​ព្យាបាល​ស្បែក​ប្រតិកម្ម​បែបនេះ គួរ​អនុវត្ត​មួយថ្ងៃ​យ៉ាងហោចណាស់​ម្តង មុនពេល​ងូតទឹក​។ 

​ទឹកឃ្មុំ​ជួយ​ប្រឆាំងនឹង​ការ​រលាក និង​ជួយ​កាត់បន្ថយ​ការឈឺចាប់ នៅ​កន្លែង​រង​ផលប៉ះពាល់ ចំណែក​រមៀត​ជួយ​ប្រឆាំងនឹង​សញ្ញា កន្ទួល​ក្រហម​នៅលើ​ស្បែក​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត