ចូល​ឆ្នាំ​ចិន​៣​ថ្ងៃ​គ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៤១​ខ្នង​/​បន្ទប់​

17-02-2018 3:18 pm 6517

​គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃ​ទី​១៥-១៧​កុម្ភៈ មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ចំនួន​៧​ករណី នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក នេ​ត វន្ថា ប្រធាន​នាយក​រដ្ឋា​ន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក នេ​ត វន្ថា បាន​បញ្ជាក់បន្ថែម​ថា ក្នុងចំណោម​អគ្គិភ័យ​ទាំង​៧​លើ​ក​នោះ រួមមាន ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង សាលាឆាន់​០១​ខ្នង ,​ផ្ទះល្វែង​ចំនួន​០២ និង​បន្ទប់​ជួល​៣៤​បន្ទប់​។ មូលហេតុ ដែលនាំឱ្យ​មាន​អគ្គិភ័យ​នេះ រួមមាន​ដូចជា ឆ្លង​ចរន្តអគ្គិសនី​០៤​ករណី​, ដុត​ទានធូប ០២​ករណី និង​ដុត​ភ្លើង​ឆ្អើរ​នំ​អន្សម​១​ករណី​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  អគ្គីភ័យ

ព័ត៌មានផ្សេងទៀត