ស្រា​បៀរ​អាន់​ឆ័រ​ចាប់ឆ្នោត​លើកទី១ រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័រ​ឆ្នាំ២០១៨

17-02-2018 11:14 am 1813

កាលពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨  ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជ័យ​មង្គល​លើក​ទី ១ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​ក្នុង ឆ្នាំ ២០១៨ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នេះ​ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់ឆ្នោត​លើក​ទី​១​នេះ  គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​សាមុយ គឺ​៖


 
​លើ​គេហទំព័រ Facebook Anchor Beer Cambodia

ចំពោះ​គូ​ស្វាមី​ដែល​មាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

​ឆ្លុះបញ្ចាំង​ភាព​រីករាយ​គ្រប់ពេល​ជាមួយ​ស្រា​បៀរ អាន់​ឆ័រ​!

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Anchor

ព័ត៌មានផ្សេងទៀត