ថ្ងៃ​សែន​ចិន​ទី​១ ឆេះ​ផ្ទះ​អស់​២​ខ្នង​នៅ​ភ្នំពេញ​

15-02-2018 7:58 pm 2958
ទិដ្ឋភាពភ្លើងឆេះផ្ទះពលរដ្ឋ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យដឹង​ថា ផ្ទះ​ទាំង​២​ខ្នង​ខាងលើ ជា​ប្រភេទ​ផ្ទះជួល ដែល​មាន​សរុប​៣៤​បន្ទប់ ត្រូវ​បាន​ខូចខាត​ទាំងស្រុង ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងរបួស​នោះទេ​។

អគ្គីភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទៅវិញ នៅ​ម៉ោង​ប្រមាណ​៥ និង​២០​នាទី​ល្ងាច​។ ចំពោះ​មូលហេតុ ត្រូវបាន​សមត្ថកិច្ច អះអាងថា គឺ​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​៕

 ពាក្យគន្លឹះ  អគ្គីភ័យ

ព័ត៌មានផ្សេងទៀត