ម៉ាស​បិទមុខ​ផ្សំ​ពី​ផ្លែ​ល្ហុងធ្វើឲ្យ​ស្បែក​មុខ​ទន់និង​រលោង​តាម​ធម្មជាតិ​

15-02-2018 7:18 pm 4278

​ផ្លែ​ល្ហុង​ក្រៅពី​ជា​ផ្លែឈើ ដែល​អាច​ញ៉ាំ​បាន​ដោយផ្ទាល់ ទាំង​នៅ​ខ្ចី​និង​ទុំ​ហើយ ល្ហុង​ក៏​ត្រូវបាន​គេ​យក​មកប្រើប្រាស់ សម្រាប់​ថែរក្សា​សម្រស់​ផងដែរ​។ នៅ​ក្នុងន័យនេះ ល្ហុង ត្រូវបាន​យកមក​ផ្សំ​ជាមួយ​ត្រសក់ និង​ចេកទុំ ដើម្បី​ធ្វើជា​ម៉ាស លាបមុខ​ឲ្យ​ទន់និ​ងរលោង តាម​ធម្មជាតិ​។ 

​វិធី​ធ្វើ​និង​ប្រើ ​៖ យក​សាច់​ផ្លែ​ល្ហុង​ទុំ ដែលមាន​ទំហំ​តូច​ល្មម​មួយ​ពុំជា​ពីរ យក​មួយ​ចំហៀង​ហាន់​ជា​ដុំ​តូចៗ  ត្រសក់​ពាក់កណ្តាល​ផ្លែ ហាន់​ជា​ដុំ​តូចៗ និង​ចេកទុំ​ពាក់កណ្តាល​ហាន់​ជា​ដុំ​តូចៗ ហើយ​ដាក់​គ្រឿងផ្សំ​ទាំងនេះ​ក្រឡុក​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ​និង​ក ទុកចោល​រយៈពេល​១០ ទៅ​១៥​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ រួច​លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់​តាម​ក្រោយ​។ អ្នក​គួរ​អនុវត្ត​វិធី​នេះ យ៉ាងហោចណាស់​ឲ្យបាន​ម្តង​ក្នុងមួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ស្បែក​មុខ​ទន់ រលោង រស់​រវើក​តាមបែប​ធម្មជាតិ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត