អាមេរិក​​ទទូច​ឲ្យ​​តួ​ក​គី​​បន្ដ​​យកចិត្ដទុក​ដាក់​លើ​​យុទ្ធនាការ​​កម្ទេច​ក្រុម​រ​ដ្ឋ​អ៊ីស្លាម​

15-02-2018 4:44 pm 1117
  ស្តាប់
​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​ជី​ម ម៉ា​ធី​ស
ស្តាប់ជាសំឡេង

​សេចក្ដីថ្លែងការណ៍​របស់​មន្ទីរបញ្ច​កោន​ចេញនៅ​ថ្ងៃទី​១៥​កុម្ភៈ​នេះ បាន​បញ្ជាក់ថា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​ជី​ម ម៉ា​ធី​ស បាន​ជំរុញ​ឲ្យ​ប្រទេស​តួ​ក​គី​ត្រូវ​បង្កើន​ការយកចិត្ដទុកដាក់ ប្រយុទ្ធប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។ ទំនាក់ទំនង​រវាង​អាមេរិក​និង​តួ​ក​គី បាន​ក្លាយជា​ភាពច្របូកច្របល់ ដោយសារតែ​ផលប្រយោជន៍​របស់​ពួកគេ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​។

​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ផ្ដោតលើ​ការលើកកម្ពស់​ការ​កម្ចាត់​ក្រុម​ជី​ហាដ ខណៈ​ទីក្រុង​អង់កា​រ៉ា​ចង់​ទប់ស្កាត់​ក្រុមឃឺ​ដ​ពី​ការទទួលបាន​ស្វ័យ​ភាព និង​បណ្ដេញ​ពួកគេ​ចេញពី​ទឹកដី​តួ​ក​គី​ទៅវិញ​។ ក្រុមឃឺ​ដ​ជា​កងជីវពល​ដែល​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី ប៉ុន្ដែ​អាមេរិក​គាំទ្រ​ពួកគេ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ តួ​ក​គី​ក៏បាន​បើក​យុទ្ធនាការ​វាយប្រហា​រក​ម្ចាត់​ក្រុមឃឺ​ដ​នៅតាម​ព្រំដែន​ស៊ី​រី​ផងដែរ ដោយ​ចាត់ទុកថា​ជា​ការបង្ក្រាប​ក្រុម​ភេរ​វករ​។​

​លោក​ម៉ា​ធី​សបាន​អំពាវនាវ​ឲ្យ​ផ្ដោត​ការយកចិត្ដទុកដាក់​ជាថ្មី លើ​យុទ្ធនាការ​បង្ក្រាប​ក្រុម​រដ្ឋ​អ៊ីស្លាម និង​រារាំង​បណ្ដាញ​អង្គការ​ភេរវកម្ម មិនឲ្យ​បង្កើត​ចលនា​ឡើងវិញ​ទេ​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការ​បញ្ជាក់បន្ថែម​នៅក្នុង​សេចក្ដីថ្លែងការណ៍​។ លោក​ម៉ា​ធី​សបាន​គូសបញ្ជាក់​ពី​ការ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ដ្រី​ការពារជាតិ​តួ​ក​គី​កាលពី​ថ្ងៃទី​១៤​កុម្ភៈ ក្រៅ​កិច្ចប្រជុំ​អង្គការ​ណា​តូ​។ រដ្ឋមន្ដ្រី​ទាំង​ពីរបាន​ឯកភាព​បន្ដ​កិច្ចសហការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​ស្វែងរក​យុទ្ធសាស្ដ្រ​ពង្រឹង​កិច្ចសហការ​ដែលមាន​ស្រាប់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត