លោក​អាបេ​​​​​ទូរស័ព្ទ​ទៅ​លោក​ត្រាំ​ពិភាក្សា​​​ពី​​ការរំលាយចោល​​​កម្មវិធី​នុយក្លេអ៊ែរ​​​កូរ៉េខាងជើង​

15-02-2018 9:14 am 1358
នាយករដ្ឋមន្ដ្រីជប៉ុន(ឆ្វេង)​និងប្រធានាធិបតីអាមេរិក

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​និយាយថា លោក​និង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ជឿជាក់ថា​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វី​កូរ៉េ គឺជា​រឿង​ដែល​ចាំបាច់​បំផុត​។ លោក​អាបេ​បាន​ពិភាក្សាតាម​ទូរស័ព្ទជា​មួយ​លោកត្រាំ​កាលពី​យប់​ថ្ងៃ​ពុធ ហើយ​ក្រោយមក​លោក​អាបេ​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ផ្លាស់ប្ដូ​រមតិ​ជាមួយ​លោក​ត្រាំ ទាក់ទង​នឹង​ស្ថានភាព​របស់​កូរ៉េខាងជើង​។​

​លោក​ថា​ពិភពលោក​ត្រូវតែ​ប្រឈមមុខ​នឹង​ការពិត ដែលថា​កូរ៉េខាងជើង​កំពុង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​។ ចំពោះ​ជប៉ុន​និង​អាមេរិក​វិញ​លោក​អា​បេថា ប្រទេស​ទាំងពីរ​បាន​ប្ដេជ្ញា​ដាក់​សម្ពាធ​អតិបរមា​លើ​ទីក្រុង​ព្យុងយ៉ាង រហូត​ទាល់តែ​គេ​ស្នើសុំ​ជួបចរចា​។ លោក​អាបេ​បាន​ពិភាក្សា​ជាមួយ​លោកត្រាំ ពី​វិធីសាស្ដ្រ​ធ្វើឲ្យ​កូរ៉េខាងជើង​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ លោក​អាបេ​ថា​អាមេរិកនិងជ​ប៉ុនមិន​ងាករេ​ដាច់ខា​ត​៕

ព័ត៌មានផ្សេងទៀត