ជំនួប​ដ៏​កក្រើក​​​កាលពី​យប់មិញ​​PSG​បរាជ័យក្រោមថ្វីជើង​​Real

15-02-2018 8:20 am 1369
​Cristiano Ronaldoពេលទាត់បាល់ពិន័យ១១ម៉ែត្រ

​នៅ​ទីបំផុត​ក្លឹប​អ្នកមាន​របស់​បារាំង​Paris Saint Germain ត្រូវ​ចុក​ឈាម​ដោយសារតែ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ អធិរាជ​ស​អេ​ស្ប៉ា​ញ​Real Madrid ក្នុង​លទ្ធផល​១​ទល់នឹង​៣​។ ជំនួប​ដ៏​កក្រើក​នៃ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ​UEFA Champions League ដែល​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​១៤​កុម្ភៈ ត្រូវ​នឹង​ម៉ោង​២​និង​៤៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥​កុម្ភៈ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ Real Madrid​រកបាន​បី​គ្រាប់ ក្នុងនោះ​កីឡាករ​Cristiano Ronaldo​ពីរ​គ្រាប់​នៅ​នាទី​ទី​៤៥​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​(​ប៉េ​ណាល់​ទី​) និង​នៅ​នាទី​ទី​៨៣ ហើយ​Marcelo​រកបាន​មួយ​គ្រាប់​នៅ​នាទី​ទី​៨៦​។ ចំណែក​ក្រុម​Paris Saint Germain​មាន​ត្រឹម​មួយ​គ្រាប់​ប៉ុណ្ណោះ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​Rabiot​នៅ​នាទី​ទី​៣៣​។ នេះ​ជា​ជោគជ័យ​ថ្មី​មួយ​សម្រាប់​ក្រុម​Real Madrid ក្រោយ​ធ្វើ​ពុំ​សូវ​បានល្អ​មួយ​រយៈពេល​ចុងក្រោយ​៕

 ពាក្យគន្លឹះ  កីឡា​​បាល់ទាត់

ព័ត៌មានផ្សេងទៀត