លោក​Zidane៖​​ជំនួប​Real​​ជាមួយ​PSG​​គ្រប់​កីឡាករ​​សុទ្ធតែ​សំខាន់​​មិនមែន​តែ​​Ronaldo​ឬ​​Neymar​ទេ​

14-02-2018 3:38 pm 695
Ronaldo​(ស្ដាំ)​និង​Neymar

​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ UEFA Champions League រវាង Real Madrid​ជាមួយ​Paris Saint Germain​នៅ​យប់​ថ្ងៃទី​១៤​កុម្ភៈ​នេះ កំពុង​ធ្វើឲ្យ​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទា​ត់ រំជើបរំជួល​យ៉ាងខ្លាំង​ចង់ឲ្យ​ដល់​ឆាប់ៗ​។ ការ​អន្ទះសារ​នេះ​ដោយសារ​ក្នុង​ក្រុម​នីមួយៗ សុទ្ធតែ​មាន​កីឡាករ​ក្នុង​ដួងចិត្ដ​របស់​ពួកគេ គឺ​ខាង​Real Madrid​មាន​Cristiano Ronaldo និង​ខាង​Paris Saint Germain​មាន​Neymar​។​

Neymar​ធ្លាប់បាន​បង្ហាញ​ក្ដី​សង្ឃឹមថា ខ្លួន​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព​ដើម្បី​ជួយ​ក្រុម ហើយ​រូបគេ​ក៏​ចង់ឲ្យ​ដល់​ថ្ងៃ​ប្រកួ​តឆាប់ៗ​ដែរ​។ តើ​យប់​នេះ Ronaldo​ឬក៏​Neymar ដែល​អាច​ក្លាយជា​វីរបុរស​ជួយ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​?

​ខណៈ​មាន​ការទន្ទឹងរង់ចាំ​មើល​ការលេង​របស់​កីឡាករ​សំខាន់​ទាំងពីរ​រូប​ខាងលើ គ្រូបង្វឹក​អធិរាជ​ស​Real Madrid​លោក​Zinedine Zidane​បាន​និយាយថា ក្នុង​ការប្រកួត​នេះ​មិនមែនជា​ជំនួប​តទល់​តែ​ពីរ​នាក់​រវាង Ronaldo​និង​Neymar​ទេ​។ វា​ជា​ការប្រកួត​រវាង​ក្រុម​និង​ក្រុម ដូច្នេះ​គ្រប់​កីឡាករ​ទាំងអស់​សុទ្ធតែ​សំខាន់​៕

 ពាក្យគន្លឹះ  កីឡា​​បាល់ទាត់

ព័ត៌មានផ្សេងទៀត