ពាក្យ​​«​ឥ​វ៉ាន់ និង អីវ៉ាន់​» ​សរសេរ​​មួយណា​​ត្រូវ​?​

11-02-2018 10:35 am 7212

​វា​ជា​ពាក្យ​សាមញ្ញ ដែល​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់​សំដៅលើ​របស់របរ​ផ្សេងៗ​មិន​ចំឈ្មោះ ដូចជា​ថា ទៅ​ផ្សារ​ទិញ​អីវ៉ាន់ ...​។ ប៉ុន្តែ ក៏មាន​មនុស្ស​ជាច្រើន​ណាស់ដែរ ដែល​សរសេរ​ពាក្យ​នេះ មិនបាន​ត្រឹមត្រូវ​។ អ្នកខ្លះ សរសេរ​«​ឥ​វ៉ាន់​»​ខ្លះទៀត​សរសេរ​«​អីវ៉ាន់​» តើ​សំណេរ​ទាំងពីរ​នេះ សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?

​ពាក្យ​មួយ​ដែល​សម្គាល់ថា​ត្រឹមត្រូវ គឺ​ត្រូវ​អនុលោម​តាម​វចនានុក្រម​ខ្មែរ ដែល​បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។ តាម​វចនានុក្រម​ខ្មែរ ពាក្យ​ដែល​ត្រឹមត្រូវ គឺ​«​អីវ៉ាន់​» មិនមែន​«​ឥ​វ៉ាន់​»  ទេ​។​

​អីវ៉ាន់ ថ្នាក់​ពាក្យ​ជា នាម​. មានន័យថា វត្ថុ ឬ​របស់​នេះ​ខ្លះ នោះ​ខ្លះ ពុំ​ចេញ​ឈ្មោះ​, របស់​ដែល​ហៅ​ដោយ​រួបរួម ។ ទៅ​ទិញ​អីវ៉ាន់​ឯ​ផ្សារ​, មាន​អីវ៉ាន់​អ្វីខ្លះ​?, នេះ​ជា​អីវ៉ាន់​របស់ខ្ញុំ ....​។ មាន​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​«​អីវ៉ាន់​»​នេះ គឺ​ពាក្យ​«​អី​វ៉ែ​»​។ «​អីវ៉ែ​អីវ៉ាន់​» អីវ៉ាន់​ថោក​ខ្លះ​ថ្លៃ​ខ្លះ ឬ​អីវ៉ាន់​រាយរង​, អីវ៉ាន់រ​ញ៉ឹករ​ញ៉ុក​, រប៉ិចរប៉ី​នេះ​ខ្លះ​នោះ​ខ្លះ​...៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត