លោក​​​សុខ​ ទូច​ ព្រ​មាន​​ដក​​មន្ត្រី​ក្រោម​ឱវាទ​​រឿង​​អត់​​មក​​ធ្វើ​ការ​​

07-02-2018 3:18 pm 937
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ព្រមាន​ដក​មន្ត្រីក្រោមឱវាទ​ដែល​មានតែ​ឈ្មោះ តែ​មិន​ធ្លាប់​មក​ធ្វើការ ហើយ​ឲ្យគេ​ស៊ីញ៉េ​ជំនួស ដើម្បី​បើក​ប្រាក់ខែ ដោយ​លោក​អះអាងថា ប្រសិនបើ​លោក​មិន អាចធ្វើ​ការកែប្រែ​ទម្លាប់​នេះ​មិន​បានទេ លោក​នឹង​ចុះ​ចេញពី​តំណែង​។

​ថ្លែង​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រាជបណ្ឌិត្យសភា​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​ការព្រមាន​ធ្ងន់ៗ ដល់​មន្ត្រី​នៅ​រាជបណ្ឌិត្យសភា​ណា​ដែល​មានតែ​ឈ្មោះ តែ​មិន​ធ្លាប់​មក​ធ្វើការ ហើយ​ឲ្យគេ​ស៊ីញ៉េ​ជំនួស ដើម្បី​បើក​ប្រាក់ខែ​។ លោក សុខ ទូច បាន​អះអាងថា ប្រសិនបើ​លោក​មិនអាច​ធ្វើ​ការកែប្រែ​ទម្លាប់​មិន​មក​ធ្វើការ របស់​មន្ត្រី​ក្នុង​ស្ថាប័ន​របស់លោក​បានទេ លោក​នឹង​ចុះ​ចេញពី​តំណែង​..............

​សំឡេង​៖

​លោក សុខ ទូច​បាន​អះអាង​ទៀតថា លោក​នឹង​រើស​មន្ត្រី​ថ្មី​ចូល​បម្រើ​ការងារ​ជំនួស​មន្ត្រី​អសកម្ម និង​មន្ត្រី​ដែល​មិន​មក​ធ្វើការ ហើយ​ការជ្រើសរើស​នេះ មិនមាន​ការ​សូកលុយ​សូក​កាក​ដើម្បី​បាន​តំណែង និង​តួនាទី​ឡើយ​។ ជាមួយគ្នា​នោះ​លោក សុខ ទូច បញ្ជាក់ថា ប្រសិនបើ​មន្ត្រី​ណា​ដែល​សកម្ម​និង​ការងារ​នឹងមាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​។ ក្នុងនោះដែ​រលោក សុខ ទូច ក៏បាន​ទទូច​ឱ្យ​មន្ត្រីក្រោមឱវាទ​ពួតដៃគ្នា​ធ្វើការ ដើម្បី​ធ្វើឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា ក្លាយទៅជា​ធនាគា​ខួរក្បាល​យ៉ាង​ពិតប្រាកដ ហើយ​ដើរតួនាទី​ជា​អ្នក​គិត ជា​អ្នកផ្តល់​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ដល់​ស្ថាប័ន​នានា របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ ក៏បាន​ប្តេជ្ញា​ខ្លួនឯង​ដែរថា ក្រោម​ការដឹកនាំ​របស់​លោកៗ​នឹង​ខិតខំ​ធ្វើ​​យ៉ាង​​ឲ្យ​​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា ក្លាយទៅជា​ធនាគារ​ខួរក្បាល​យ៉ាង​ពិតប្រាកដ ហើយ​ដើរតួនាទី​ជា​អ្នក​គិត ជា​អ្នកផ្តល់​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ដល់​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​បើសិន​រយៈពេល​២​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​លោក​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា មិនមាន​ការរីកចម្រើន​ទេ លោក​នឹង​ចុះ​ចេញពី​តំណែង​តែម្ដង ពីព្រោះ​លោក​បាន​ប្ដេជ្ញា​ជាមួយ​មហាជន និង​រាជរដ្ឋាភិបាល​ហើយ​។​

​គួរ​បញ្ជាក់ថា លោក សុខ ទូច ត្រូវបានតែងតាំង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ជំនួស​លោកស្រី​បណ្ឌិត​សភា​ចារ្យ ខ្លូត ធីតា​៕

 ពាក្យគន្លឹះ  លោកសុខទូច

ព័ត៌មានផ្សេងទៀត