ចិន​​ទ​ទួល​ជោគជ័យ​ជាថ្មី​ក្នុងការ​ធ្វើតេស្ដ​​មី​ស៊ី​ល​កម្ទេច​​​មី​ស៊ី​ល​ផ្លោង​​

06-02-2018 11:17 am 608

​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅ​ថ្ងៃទី​៦​កុម្ភៈ​នេះ​ថា បាន​ធ្វើតេស្ដ​សាកល្បង​ដោយ​ជោគជ័យ នូវ​មី​ស៊ី​ល​ស្ទាក់​កម្ទេច​នៃ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​។ ចិន​បាន​បង្កើន​ការស្រាវជ្រាវ​យ៉ាងខ្លាំង​ទាក់ទង​នឹង​មី​ស៊ី​ល ដែល​អាច​បំផ្លាញ​ផ្កាយរណប​ក្នុង​លំហ​អាកា​សបាន សម្រាប់​បាញ់​មី​ស៊ី​ល​ផ្លោង​មាន​សមត្ថភាព​ខ្ពស់​បំពាក់​នុយក្លេអ៊ែរ​។ នេះ​គឺជា​គម្រោង​មួយ​នៃ​មហិច្ឆតា​របស់​ចិន ដែល​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង​។​

​ក្រសួងការពារជាតិ​ចិន​បាន​និយាយថា បច្ចេកវិទ្យា​ស្ទាក់​មី​ស៊ី​ល​ផ្លោង មាន​មូលដ្ឋាន​នៅលើ​ដីគោក ត្រូវបាន​ធ្វើតេស្ដ​សាកល្បង​កាលពី​ថ្ងៃ​ចន្ទ នៅតាម​ព្រំដែន​របស់ខ្លួន​។ ការ​ធ្វើតេស្ដ​បាន​ទៅដល់​គោលដៅ​ដែល​រំពឹងទុក​។ ការ​ធ្វើតេស្ដ​នេះ​មាន​លក្ខណៈ​ការពារជាតិ និង​គ្មាន​បំណង​ឌឺដង​ឬ​គំរាមកំហែង​ដាក់​ប្រទេស​ណា​ឡើយ​៕

 ពាក្យគន្លឹះ  ចិនធ្វើតេស្ដមីស៊ីល

ព័ត៌មានផ្សេងទៀត