ប្រជាជន​អ៊ីរ៉ាក់​​ដែល​ត្រឡប់​​ទៅ​ទីក្រុង​មូ​ស៊ួល​​ស្នើ​រដ្ឋាភិបាល​​ជួយ​សម្អា​ត​​សាកសព​​ក្នុង​ក្រុង​

05-02-2018 5:36 pm 568
  ស្តាប់
ប្រជាជន​កំពុង​សម្អាត​សាកសព​​នៅក្នុងក្រុង
ស្តាប់ជាសំឡេង

​ប្រជាជន​អ៊ីរ៉ាក់​ដែល​បាន​ត្រឡប់​ទៅ​រស់នៅក្នុង​ទីក្រុង​មូ​ស៊ួល​ជា​ស្រុកកំណើត​របស់គេ ក្រោយ​ចាកចេញ​នៅពេល​ក្រុម​រដ្ឋ​អ៊ីស្លាម​វាយលុក​ចូល​កាន់កាប់ បានស្នើ​ដល់​រដ្ឋាភិបាល​ឲ្យជួយ​បោសសម្អាត​ទីក្រុង​នេះឡើ​ង​វិញ ពិសេស​គឺ​សម្អាត​សាកសព​ដែល​ស្លាប់​ក្នុង​ការប្រយុទ្ធ​កន្លងមក​។ សាកសព​ជាច្រើន​បាន​កប់​នៅក្នុង​គនរ​បាក់បែក ដែល​ធ្វើឲ្យ​ពួកគេ​ពិបាក​ក្នុង​ការរស់នៅ​។

​តាម​សម្ដី​អ្នកស្រុក​បាន​លើកឡើងថា ពួកគេ​អាច​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ប៉ុន្ដែ​ពួកគេ​មិនអាច​ឲ្យ​កូនៗ​របស់គេ​ដើរកាត់​សាកសព​ឡើយ​។ ពួកគេ​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល​ដើម្បី​រៀបចំ​និង​សម្អាត​ទីក្រុង​។ វា​មិន​ត្រឹមតែ​បង្ក​ការភ័យខ្លាច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏បង្ក​ជា​ជំងឺឆ្លង​រាលដាល​ដល់​ប្រជាជន​ដែល​ត្រឡប់​ទៅ​រស់នៅក្នុង​ទីក្រុង​វិញ​ដែរ បើសិន​ទីក្រុង​មិនបាន​សម្អាត​ទេនោះ​។ តាំងពី​ទីក្រុង​មូ​ស៊ូល​ត្រូវ​ដណ្ដើមយក​មកវិញ​បាន មាន​ប្រជាជន​ប្រមាណ​តែ​៥​ពាន់​នាក់​ប៉ុណ្ណោះ បាន​ត្រឡប់​ទៅ​ទីក្រុង​មួយ​នេះ​វិញ​។ ប្រជាជន​ចាកចេញ​ពី​ក្រុងមាន​ប្រមាណ​២​សែន​នាក់​។​

​សូម​រម្លឹកថា ទីក្រុង​មូ​ស៊ូ​លគឺជាទី​តាំងធំ​បំផុ​តរបស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់ ដែល​ក្រុម​នេះ​បាន​វាយលុក​ចូល​កាន់កាប់​តាំងពី​ខែមិថុនា​ឆ្នាំ​២០១៤​។ ប៉ុន្ដែ​ទើបតែ​ឆ្នាំ​២០១៧ ដែល​កងទ័ព​អ៊ីរ៉ាក់​ស្ថិតក្រោម​ការគាំទ្រ​ពី​ក្រុម​សម្ព័ន្ធ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក បានធ្វើ​ប្រតិ​បត្ដិកា​រណ្ដើ​មយក​មក​វិញបាន​។ អ៊ីរ៉ាក់​បានប្រកាស​ជោគជ័យ​នៃ​ការដណ្ដើមយក​ក្រុង​មូ​ស៊ួល​បាន​វិញ នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧៕

 ពាក្យគន្លឹះ  អ៊ីរ៉ាក់

ព័ត៌មានផ្សេងទៀត