បបូរមាត់​ស្ងួត​និង​ប្រេះ ​គួរ​ចៀសវាង​លាប​ក្រែម​ពណ៌ ហើយ​ប្រើ​ត្រសក់​ដើម្បី​ព្យាបាល​

05-02-2018 10:09 am 5284

​ក្រែម​ពិតជា​ធ្វើឲ្យ​សម្រស់ប​បូរ​មាត់រប​ស់​អ្នក​ស្អាត និង​ទាន់សម័យ ប៉ុន្តែ​សម្រាប់​អ្នកមាន​បញ្ហា​បបូរមាត់​ស្ងួត និង​ប្រេះ​គួរ​ចៀសវាង​ប្រើប្រាស់​ក្រែម​ប្រភេទ​នេះ ដោយសារ​វា​អាចធ្វើឲ្យ​បបូរមាត់រ​បស់​អ្នកកាន់តែរង​ការខូ​ច​ខាត​។ អ្នក​គួរ​ងាក​មកប្រើប្រាស់​ប្រេង​ដូង ឬ​ឱសថ​ពី​ធម្មជាតិ​វិញ ដើម្បី​ព្យាបាល​បបូរមាត់​របស់​អ្នក​ឲ្យ​ជាសះស្បើយ​ឡើងវិញ​។​

​វិធី​ងាយៗ អ្នក​គ្រាន់តែ​ចិត​ត្រសក់​ជា​ចំណិត​ស្តើងៗ​យកមក​បិទ​លើ​បបូរមាត់ ដូចដែល​អ្នក​ចិត​ត្រសក់​ជា​ចំណិត​ស្តើងៗ​បិទ​លើ​រង្វង់​ភ្នែក​អ៊ីចឹង​ដែរ​។ វិធី​មួយទៀត អ្នក​អាច​យក​ត្រសក់​កិន​ឲ្យ​ម៉ត់ ក្លាយជា​ល្បាយ ហើយ​យកមក​លាប​លើ​បបូរមាត់​ទុកចោល​រយៈពេល​ពី​៥​ទៅ​១០​នាទី​។ គួរ​យក​វិធី​នេះ មក​អនុវត្ត ហើយ​ចាត់ទុក​វា​ជា​ផ្នែក​មួយ​នៃ​ការថែរក្សា​សម្រស់​ប្រចាំថ្ងៃ​របស់​អ្នក ជាពិសេស​នៅក្នុង​រដូវ​ធ្លាក់​ខ្យល់​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត