ធាត់​មួយ​កំណាត់​លើគួរ​ធ្វើ​ដូចម្តេច?

04-02-2018 12:29 pm 4346

​ធាត់​មួយ​កំណាត់​លើ ចាប់ពី​ចង្កេះ មកកាន់​ដើមដៃ ដោយសារ​ប្រភេទ​នៃ​ជាតិ​ខ្លាញ់ បាន​ប្រមូល​ផ្តុំគ្នា កកកុញ​កាន់តែច្រើន នៅពេល​អ្នក​ញ៉ាំ​អាហារ ដែលមាន​កាឡូរី​ច្រើន​ហួសហេតុ ហើយ​រាងកាយ​មិនបាន​ធ្វើ​សកម្មភាព​ដុត​កាឡូរី​។ រាងកាយ​អសកម្ម ហើយ​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន នឹង​អនុញ្ញាតឲ្យ​រាងកា​យរបស់​អ្នក​ដុតបំផ្លា​ញ​កា​ឡូរី​តិច​បំផុត​។​

​ដើម្បី​កម្ចាត់​ការ​ធាត់​ប្រភេទ​នេះ អ្នក​គួរ​ហាត់ប្រាណ ដូចជា​ការដើរ រត់​ឬ​ហែល​ទឹក យ៉ាងហោចណាស់ ៣០ នាទី​ជា​រៀងរាល់ថ្ងៃ​។ ក្រៅពីនោះ អ្នក​គួរ​បញ្ឈប់​ញ៉ាំ​ស្ករ​សុទ្ធ និង​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​-​ផ្អែម​។ អាហារ​ដែលមាន​រសជាតិ​ផ្អែម និង​ភេសជ្ជៈ មិនបាន​ធ្វើឲ្យ​អ្នក​ឆ្អែត​នោះទេ តែ​វា​បាន​ផ្តល់នូវ​កាឡូរី​មិនល្អ​ឲ្យ​អ្នក​ទៅវិញ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត