វិធី​ធ្វើ​ម៉ាស​ផ្លែ​ប៉ោ​មសម្រាប់​ព្យាបាល​មុន​

02-02-2018 1:49 pm 3823

​ផ្លែ​ប៉ោម​មិន​ត្រឹម​ជា​ផ្លែឈើ​មួយ​ប្រភេទ ដែលមាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​នៅក្នុង​ការថែរក្សា​សម្រស់​ផ្ទៃមុខ​ផងដែរ​។ ផ្លែ​ប៉ោម​ត្រូវបាន​គេ​យកមក​ធ្វើជា​ម៉ាស លាប​លើ​ផ្ទៃមុខ​សម្រាប់​ស្បែក​មុខ​គ្រប់​ប្រភេទ​។ ប៉ុន្តែ​នៅថ្ងៃនេះ សូម​ណែនាំ​ជូន​លោកអ្នក នូវ​វិធី​ធ្វើ​ម៉ាស​ផ្លែ​ប៉ោម សម្រាប់​ស្បែក​មុខមុន​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ផ្លែ​ប៉ោម​មួយ​ពុះ​ជា​ពីរ ហើយ​យក​មួយ​ចំហៀង​កិន​ឲ្យ​ម៉ត់ យកមក​លាយ​ជាមួយ​ទឹកឃ្មុំ​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​បរិវេណ ដែលមាន​បញ្ហា​មុន ទុកចោល រយៈពេល​១៥​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​ជាការ​ស្រេច​។​

​ម៉ាស​នេះ​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​មុខមុន ហើយនឹង​ជួយ​ឲ្យ​ស្បែក​មុខ​ទន់​និង​រលោង​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត