មធ្យោបាយ​ញ៉ាំ​អាហារ​កុំឲ្យ​ឡើង​ទម្ងន់​ ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ចិន

02-02-2018 10:52 am 3440

​អ្នក​កំពុង​សម្រក​ទម្ងន់ ឬ​ចង់​សម្រក​ទម្ងន់ មិនគួរ​បង្អត់អាហារ​ខ្លួនឯង ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ដែល​សម្បូរ​ដោយ​អាហារ​ខ្លាញ់​នោះទេ​។ មាន​វិធី​ជួយ​អ្នក ដើម្បី​បាន​ញ៉ាំ​អាហារ​ដែល​អ្នក​ចង់​ញ៉ាំ​ក្នុងឱកាស​នេះ ហើយ​មិន​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​ទៀតផ​ង​។ មធ្យោបាយ​ទាំងនោះ​មានដូចជា​៖

-​ប្រើប្រាស់​ចាន​តូច​ដើម្បី​ដាក់​អាហា​រញ៉ាំ ។​

-​ញ៉ាំ​គ្រាប់​ល្ពៅ គ្រាប់​ផ្កាឈូករ័ត្ន​និង​គ្រាប់​ធញ្ញជាតិ​ផ្សេងទៀត ព្រមទាំង​ញ៉ាំ​ផ្លែឈើ​ស្រស់ ដូច​ចាំ​ផ្លែ​ក្រូច និង​ផ្លែ​ទម្លាប់​……​។​

-​ទំពារ​អាហារ​យឺតៗ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង និង​ដើម្បីឲ្យ​អ្នក​ញ៉ាំ​អាហារ​បាន​តិចផង​។​

-​អំឡុង​ពេលនោះ បើ​អាច​ចៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ ហើយ​ប្តូរ​មក​ញ៉ាំ​ទឹក​ធម្មតា​វិញ កាន់តែ​ល្អ​។​

-​នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន សម្បូរ​ម្ហូបអាហារ ដែលមាន​ជាតិ​ខ្លាញ់​ណាស់ ហើយ​អ្នក​ក៏​នឹងត្រូវ​ធ្វើដំណើរ ទៅលេង​ផ្ទះ​បងប្អូន​ឬ​មិត្តភក្តិ ដែល​ចៀស​មិន​ផុតពី​ការ​ញ៉ាំ​អាហារ​ជុំគ្នា​នោះទេ​។ ហេតុនេះ នៅ​ចន្លោះពេល​ជួបជុំគ្នា អ្នក​គួរ​ឆ្លៀត​ឲ្យ​រាងកាយ​បានធ្វើ​ចលនា​ខ្លះ ដូចជា​ដើរ ឬក៏​ជិះ​កង់ ដើម្បី​ជួយ​ដុត​កាឡូរី​របស់​អ្នក​៕ 

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត