គណៈកម្មការរៀបចំសមយុទ្ធយោធា កម្ពុជា-ចិន នៅថ្ងៃទី០២ កុម្ភៈនេះ បានជួបពិភាក្សាគ្នា អំពីការធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នា នៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ កិច្ចប្រជុំពិភាក្សានេះ ភាគីកម្ពុជា ដឹកនាំដោយលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅខែមីនា ខាងមុខនេះ នឹងមានការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ រវាងកងទ័ពកម្ពុជា និងចិន ដើម្បីបង្កើនសមត្ថភាពកងទ័ព ក្នុងការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយជាដើម។ ទន្ទឹមនឹងនេះ ក៏ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំង២ផងដែរ៕ ដោយៈសៅ វិសាល