ស្ងាត់ៗ​តម្លៃ​ប្រេងសាំង​លោត​ដល់​៤០០០​រៀល​ក្នុង​មួយ​លីត្រ​

01-02-2018 4:16 pm 1633

​តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា បាន​បន្ត​ហក់​ឡើង​រហូត​ដល់ ៤.០០០ រៀល (១​ដុល្លារ​) ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា និង ៣.៨០០ រៀល (០.៩៥​ដុល្លារ​) សម្រាប់​ប្រេងសាំង​ម៉ា​ស៊ូ​ត ។ 

​តម្លៃ​លក់រាយ​នេះ នឹង​ត្រូវ​អនុវត្ត​សម្រាប់​ការលក់​រយៈពេល ១០ ថ្ងៃ​បន្ទាប់ គឺ​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​រសៀល​ថ្ងៃទី​០១ ខែ​កុម្ភៈ ។ 

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ តម្លៃ​ប្រេងសាំង​លក់រាយ ហាក់ដូចជា​បន្ត​កើនឡើង​ជា​បន្តបន្ទាប់ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត