ការនាំ​ចេញ​អង្ករ​កើន​ឡើង​ជាង​២៨%​ក្នុង​ខែ​មករា​

01-02-2018 3:18 pm 2024

​ទិន្នន័យ​នាំចេញ​អង្ករ​ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ បានបង្ហាញ​ថា ការនាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ រហូតដល់ ២៨,៣០% ក្នុង​ខែ​មករា​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​សាទរ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ។​

​ទិន្នន័យ​នាំចេញ​នោះ បាន​បង្ហាញឱ្យឃើញថា ការនាំចេញ​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៨ មាន​បរិមាណ ៦២,៦២៣ តោន ខណៈ​ការនាំចេញ​អង្ករ​កាលពី​ខែ​មករា​ឆ្នាំ​២០១៧ មាន​បរិមាណ ៤៨,៨២០ តោន ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត