អាមេរិក​ធ្វើតេស្ដ​​មី​ស៊ី​ល​ស្ទាក់​​កម្ទេច​​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​Aegis Ashore​​តែ​​​បរាជ័យ​

01-02-2018 10:58 am 1237
មីស៊ីលដែលបាញ់សាកល្បង

​អាមេរិក​កាលពី​ថ្ងៃទី​៣១​មករា បាន​ធ្វើតេស្ដ​សាកល្បង​មី​ស៊ី​ល​ស្ទាក់​កម្ទេច​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​Aegis Ashore​។ មី​ស៊ី​លបាញ់​ចេញពី​មូលដ្ឋាន​លើ​កោះ​ឃឺ​វ៉ាយ​អ៊ី​(Kauai)​នៃ​រដ្ឋ​ហា​វ៉ៃ​អាមេរិក ប៉ុន្ដែ​ការធ្វើ​តេស្ដ​នេះ​មិន​ទទួលបាន​ជោគជ័យ​ទេ​។ នេះ​ជា​បរាជ័យ​ម្ដងទៀត​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង ក្រោយ​ការធ្វើ​តេស្ដ​កាលពី​ខែមិថុនា​ឆ្នាំមុន​ត្រូវ​បរាជ័យ​ដែរនោះ​។ មី​ស៊ី​ល​ដែល​បាញ់​សាកល្បង​ប្រភេទ​SM-3 Block IIA ផលិតឡើង​ដើម្បី​ទប់ស្កាត់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​។ នេះ​បើតាម​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អាមេរិក​លោក​Mark Wright បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា​។ មន្ដ្រី​ទីភ្នាក់ងារ​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ការ​ធ្វើតេស្ដ​មិន​ទទួលបាន​ជោគជ័យ​ក្រុម​ស៊ើបអង្កេត​កំពុង​តាមដាន​ករណីនេះ​៕

ព័ត៌មានផ្សេងទៀត