មនុស្សភាគច្រើន អត់ដឹងថា ពាក្យនេះសរសេរយ៉ាងដូចម្តេច និងមានប្រភពមកពីណានោះទេ។
ឃើញជាទូទៅ ការសរសេរពាក្យនេះ នៅមិនទាន់បានត្រឹមត្រូវនៅឡើយទេ។
ពាក្យដែលត្រឹមត្រូវ គឺ«ប៉ិកួៈ»។តាមវចនានុក្រមថា ពាក្យនេះ កម្ចីពីចិន។
ខ្មែរ ហៅថា«រលួស» ជាពួកអសារកព្រឹក្ស, ដើមខ្ចីមែកខ្ចីមានបន្លា, ស្លឹកស្តើងទន់, ផ្កាក្រហម, ស្លឹកខ្ចីប្រើជារបោយបាន, ផ្លែខ្ចីប្រើជាបន្លែស្លកកូរបាន។
ដើមរលួស គឺដំឡូងមួយប្រភេទ ដើមជាវល្លិ ស្លឹកស្រដៀងនឹងស្លឹករលួស, ក្នុងមួយដើមមានមើមតែមួយ រាងច្រឡោសាច់ស មានទឹកដមរលម សំបកស្វិត, ប្រើបរិភោគឆៅ មានរសជាតិផ្អែមស្រាលត្រជាក់, កំណើតពូជដើមដំឡូងមកពីប្រទេសចិន គឺដំឡូងរលួស ចិនហៅថា ប៉ិកួៈ៕
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)