ម៉ាស​ផ្សំ​ពី​ធម្មជាតិ​សម្រាប់​អ្នកមាន​បញ្ហា​មុខ​មុន​

26-01-2018 11:20 am 3817

​សម្រាប់​អ្នកមាន​បញ្ហា​មុខ​កើតមុន និង​កំពុង​ស្វែងរក​ការព្យាបាល អាច​សាកល្បង​ប្រើប្រាស់ ម៉ាស​ផ្សំ​ពី​ជី​អង្កាម​និង​ទឹកឃ្មុំ​។ ឱសថ​ធម្មជាតិ​ខ្លះ ក៏​អាចជួយ​ដោះស្រាយ បញ្ហា​ផ្ទៃមុខ​របស់​អ្នក​បានដែរ ទោះបី​ករណី​មួយចំនួន មិនអាច​ជាសះស្បើយ​បាន​ទាំងស្រុង តែ​ក៏​ជួយ​កាត់បន្ថយ​ខ្លះ​ដែរ​។ ខាងក្រោម​នេះ ជា​វិធី​ធ្វើ​និង​ប្រើប្រាស់​ម៉ា​សជី​អង្កា​ម !

​យក​ស្លឹក​ជី​អង្កាម​កិន​ឲ្យ​ម៉ត់ ហើយ​បន្ថែម​ទឹកឃ្មុំ​ចូល ច្របល់​ឲ្យ​សព្វ រួច​យកមក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក ទុក​រហូតដល់​ស្ងួត​ចាំ​លាងជម្រះ​ចេញ​។ នៅពេល​បិទ​ម៉ាស​ប្រភេទ​នេះ នឹង​ធ្វើឲ្យមាន​អាការរ​មាស់តិចៗ ជាពិសេស​នៅ​បរិវេណ​ដែលមាន​មុន ប៉ុន្តែ​មិនមាន​បញ្ហា​អ្វី​នោះទេ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត