ខ្ទិះដូង​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ប្រឆាំង​ភាព​ចាស់​

25-01-2018 12:12 pm 4112

​ខ្ទិះ​ដូង ដែល​ធ្លាប់តែ​យក​មកប្រើប្រាស់ ជា​គ្រឿងផ្សំ​ដាក់​នៅក្នុង​អាហារ និង​បង្អែម​សម្រាប់​ញ៉ាំ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ថែរក្សា​សម្រស់ សក់​និង​ស្បែក​ផងដែរ​។ ខ្ទិះដូង​មាន​សមត្ថភាព ជួយ​កម្ចាត់​ភាព​ចាស់ ដោយ​អ្នក​គ្រាន់តែ​យក​ខ្ទិះ​ដូង​៣​ស្លាបព្រា និង​ប្រើប្រាស់​សំឡី ផ្តិត​យក​ខ្ទិះដូង​មក​ជូត​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​២០​នាទី ចាំ​លាងជម្រះ​ចេញ​ជាការ​ស្រេច​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ គួរ​អនុវត្ត​វិធី​នេះ ឲ្យបាន​២​ឬ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។​

​ខ្ទិះដូង​មាន​សមត្ថភាព ជួយ​ប្រឆាំង​ភាព​ចាស់ ធ្វើឲ្យ​ស្បែក​របស់អ្នក​ទន់និ​ងរលោង​។ វា​មាន​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង ប្រឆាំងនឹង​ការ​រលាក​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត