កាំភ្លើង​ធំ​​Arsenal​​បាញ់​ពីរ​គ្រាប់​​ឈ្នះ​តោ​ខៀវ​Chelsea​​ឡើងទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​​Carabao Cup

25-01-2018 9:50 am 885
Arsenal​បាន​បាញ់​២​គ្រាប់​យកឈ្នះ​តោ​ខៀវ​Chelsea

​នៅ​ទីបំផុត​កាំភ្លើង​ធំ​Arsenal​បាន​បាញ់​២​គ្រាប់​យកឈ្នះ​តោ​ខៀវ​Chelsea ក្នុង​លទ្ធផល​២​ទល់នឹង​១ ក្នុង​ការប្រកួត​បាល់ទាត់​ពានរង្វាន់​Carabao Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ការប្រកួត​នេះ​បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ដែលជា​ជើង​ទី​ពីរ​។ ពេលនេះ​ពានរង្វាន់​Carabao Cup រកឃើញ​ក្រុម​ដែល​ត្រូវ​តតាំង​គ្នា​លើ​វាលស្មៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ គឺ​រវាង​ក្លឹប​អ្នកមាន​Manchester City ជួប​ជាមួយ​កាំភ្លើង​ធំ​Arsenal​។ វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន Carabao Cup នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ខាងមុខ​។ ដូច្នេះ​តើ​ក្រុម​ណាមួយ​អាច​ដណ្ដើម​យកពាន​នេះ​បាន​?


 ពាក្យគន្លឹះ  កីឡា​​បាល់ទាត់

ព័ត៌មានផ្សេងទៀត