វិធី ធ្វើ​ស្ក្រាប់​ម៉ាស្សា​ស្បែក​ ឲ្យ​ទន់រ​លោង !

24-01-2018 3:55 pm 3827

​ស្បែក​ស្ងួត គ្រើម ជាពិសេស​នៅក្នុង​រដូវក្តៅ ធ្វើឲ្យ​ស្បែក​របស់​អ្នកកាន់តែចុះ​ទ្រុឌទ្រោម​។ ដើម្បី​ទប់​ទល់នឹង​បញ្ហា​នេះ ស្ក្រាប់​ម៉ាស្សា​ស្បែក​ខាងក្រោម អាចជួយ​លោកអ្នក​បាន ដែល​មិន​ត្រឹមតែ​ធ្វើឲ្យ​ស្បែក​មានសំណើម​បែប​ធម្មជាតិ​ប៉ុណ្ណោះទេ ថែមទាំង​ជួយ​ឲ្យ​ស្បែក​ទន់រ​លោង មាន​សុខភាព​ល្អ​ផងដែរ​!

​គ្រឿងផ្សំ ៖ ស្ករស​មួយ​ពែ​ង ម្សៅ​សូ​ដា​២​ស្លាបព្រា ប្រេង​អូ​លីវ​២​ស្លាបព្រា ទឹកឃ្មុំ​២​ស្លាបព្រា ប្រេង Jojoba មួយ​ស្លាបព្រា និង​ប្រេង​ខ្ទឹម ឬ​ប្រេង  essential ពី​២​ទៅ​៣​ដំណ​ក់​។​

​វិធី​ធ្វើ ៖ ដាក់​ស្ករស​ក្នុង​ចាន​មួយ ហើយ​បន្ថែម​ប្រេង​អូ​លីវ ច្របល់​ឲ្យ​សព្វ​ដោយ​ប្រើ​ស្លាបព្រា ក្រោយមក​បន្ថែម​ម្សៅ​សូ​ដា ច្របល់​វា​បញ្ចូល​គ្នា​ម្តងទៀត រួច​ចាំ​បន្ថែម​ទឹកឃ្មុំ​ចូល​ច្របល់​ជាថ្មី​។ ចុងក្រោយ​បន្ថែម​ប្រេង Jojoba និង​ប្រេង​ខ្ទឹម ឬ​ប្រេង  essential​ជាការ​ស្រេច​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ ដាក់​វា​ក្នុង​កែវ​មួយ រក្សាទុក​នៅ​កន្លែង​ត្រជាក់​និង​ស្ងួត​។​

​វិធី​ប្រើ ៖ យកស្ក្រាប់​នេះមក​លាប​ម៉ាស្សា​ស្បែកជើង​និងដៃ មុនពេល​ងូតទឹក ឬ​អំឡុងពេល​ងូតទឹក ដោយ​ម៉ាស្សា​ជា​រង្វង់ ជាពិសេស​នៅ​បរិវេណ​ស្បែក​ដែលមាន​សភាព​គ្រើមៗ​។ ធ្វើ​តែម្តង​អ្នកនឹង​មាន​អារម្មណ៍​ថា ស្បែក​របស់​អ្នកមាន​សំណើម​ជាង​មុន​។ បន្ទាប់ពី​ម៉ាស្សា អ្នក​អាច​លាប​ផលិតផល​ថែរក្សា​ស្បែក​បន្ថែម ដើម្បីឲ្យ​ស្បែក​កាន់តែ​ទន់និ​ងរលោង​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត