ញ៉ាំ​ឱសថ​ធម្មជាតិ​នេះ មុន​ចូល​គេងនឹង​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​

23-01-2018 1:55 pm 4396

​ខ្លាញ់​ក្បាលពោះ ពិតជា​ពិបាក​កម្ចាត់​ណាស់​។ អ្នក​ប្រហែល​ធ្លាប់​ហាត់ប្រាណ និង​តម​ញ៉ាំ​អាហារ​មួយចំនួន ដើម្បី​ម្ចាត់​វា ប៉ុន្តែ​ពេលខ្លះ​ក៏បាន​ផល ពេលខ្លះ​ក៏​បរាជ័យ​។ ដូច្នេះ​កុំ​បារម្ភ សាកល្បង​ញ៉ាំ​ឱសថ​ផ្សំ​ពី​ធម្មជាតិ ដែល​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន​!

​គ្រឿងផ្សំ 

- ទឹក​កន្លះ​កែវ 

-​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​១​ស្លាបព្រា​បាយ 

-​ត្រសក់​មួយ​ផ្លែ ( ចិត​ជា​ចំណិត ) 

-​ខ្ញី​ស្រស់ មួយ​ស្លាបព្រា​បាយ 

-​ក្រូចឆ្មារ​មួយ (​ចិត​ជា​ចំណិត ) 

-​និង​ជី​វ៉ាន់ស៊ុយ​

​របៀប​ធ្វើ​

​យក​គ្រឿងផ្សំ​ខាងលើ ដាក់ចូល​ក្នុង​កែវ​មួយ មួល​គ្រប​ឲ្យ​ជិត ទុកចោល​មួយ​យប់ ហើយ​អ្នក​អាច​ញ៉ាំ​វា​បាន​នៅ​ថ្ងៃ​បន្ទាប់​។ ញ៉ាំ​ឱសថ​ផ្សំ​ពី​ធម្មជាតិ​នេះ រាល់ថ្ងៃ​មុនពេល​ចូល​គេង នៅក្នុង​រយៈពេល​មួយ​សប្តាហ៍ អ្នកនឹង​ឃើញ​ពី​លទ្ធផល​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​គេហទំព័រ stylecraze.com៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត