ល្ហុង​និង​ទឹកឃ្មុំរូបមន្ត​ថែ​សម្រស់​ដ៏​ពេញនិយម​

22-01-2018 1:07 pm 3667

​ល្ហុង​និង​ទឹកឃ្មុំ​គឺជា​រូបមន្ត​ថែរក្សា​សម្រស់ តាមបែប​ធម្មជាតិ​ដ៏​ពេញនិយម ក្នុងចំណោម​រូបមន្ត​ផ្សេងទៀត​។ ដូច្នេះ អ្នក​អាច​សាកល្បង​បាន ដោយ​គ្រាន់តែ​ធ្វើតាម​វិធី​ងាយៗ​ខាងក្រោម​៖

​យក​ល្ហុង​២​ចំណិត​កិន​ឲ្យ​ម៉ត់​រហូត​ក្លាយជា​ល្បាយ​ខា​ប់ ហើយ​បន្ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ ច្របល់​ឲ្យ​សព្វ​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ចេញ​។​

​រូបមន្ត​ថែរក្សា​ស្បែក​មុខ​បែប​ធម្មជាតិ​នេះ សាក​សម​បំផុត ជាមួយ​អ្នក​ដែលមាន​ស្បែក​មុខស្ងួត ហើយ​ដើម្បី​ទទួលបាន​ស្បែក​មុខ​មាន​សំណើម មាន​សុខភាព​ល្អ អ្នក​គួរ​អនុវត្ត​បែបនេះ ក្នុង​មួយ​សប្តាហ៍​ឲ្យបាន​យ៉ាងហោចណាស់​ម្តង​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត