ឥណ្ឌា​បាញ់​មី​ស៊ី​ល​​ឆ្លង​ទ្វីប​​រយៈ​ចម្ងាយ​ឆ្ងាយ​​ស្របពេល​​រង​ការ​គំរាម​​ពី​ចិន​​និង​ប៉ា​គី​ស្ថាន​

19-01-2018 11:20 am 317
រូបភាព​មីស៊ីល​របស់​ឥណ្ឌា

​តាម​ការបញ្ជាក់​ពី​ក្រសួង​ការពារជាតិ​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឥណ្ឌា​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​របស់គេ ដែល​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​កម្លាំង​នុយក្លេអ៊ែរ​ប្រឆាំងនឹង​ប្រទេសជិតខាង​។​មី​ស៊ី​ល​ប្រភេទ​Agni​មាន​រយៈ​ចម្ងាយ​៥​ពាន់​គីឡូម៉ែត្រ បាន​បាញ់​ចេញពី​តំបន់​ឆ្នេរសមុទ្រ​លើ​ដែន​កោះ​នៅ​ភាគ​ខាងកើត​ប្រទេស​។​

​ក្រសួង​ការពារជាតិ​ឥណ្ឌា​បានបញ្ជាក់​បន្ថែមថា ការ​ធ្វើតេស្ដ​នេះ​គឺជា​ការបង្កើន​សមត្ថភាព​កម្រិត​ខ្ពស់​របស់​ឥណ្ឌា ហើយ​មូលហេតុ​ដែល​គេ​បង្កើន​ការអភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែ​រ ដោយសារតែ​រង​ការគំរាមកំហែង​ខ្លាំង​ពី​ចិន​និង​ប៉ា​គី​ស្ថាន​។​ជម្លោះ​រ៉ាំរ៉ៃ​ជុំវិញ​តំបន់​ព្រំដែន​ជាមួយ​ចិន ក៏បាន​ផ្ទុះឡើង​ជាថ្មី​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះដែរ​៕

ព័ត៌មានផ្សេងទៀត