ផ្លែ​ត្រសក់ ក៏​អាចជួយ​ព្យាបាលបបូរមាត់​ខ្មៅ​បានដែរ!

18-01-2018 3:46 pm 3577

​មាន​ឱសថ​ផ្សំ​ពី​ធម្មជាតិ​ច្រើន​ប្រភេទ ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ព្យាបាល​បបូរមាត់​ខ្មៅ​។ បបូរមាត់​ខ្មៅ​ជា​កង្វល់​មួយ ជាពិសេស​សម្រាប់​នារីៗ​។ តើ​អ្នក​ធ្លាប់បាន​ព្យាបាល​បបូរមាត់​ខ្មៅ​ជាមួយ​ផ្លែ​ត្រសក់​ហើយ​ឬ​នៅ​? ខាងក្រោម​នេះ ជា​គន្លឹះ​បំបាត់​បញ្ហា​បបូរមាត់​ខ្មៅ​ជាមួយ​ផ្លែ​ត្រសក់​ !

វិធី​ធ្វើ និង​ប្រើ ​៖ យក​ត្រស​ក់មួយ​ផ្លែ​កាត់​ជា​ពីរ ហើយ​យក​មួយ​កង់​ចិត​វា​ជា​ចំណិត ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក ដើម្បី​ទទួលបាន​ទឹក​ត្រសក់​។ បន្ទាប់មក អ្នក​គ្រាន់តែ​យក​ដុំ​សំឡី​ជ្រលក់ ហើយ​យកមក​ជូត​លើ​បបូរមាត់ ទុកចោល​រយៈពេល​២០​ទៅ​៣០​នាទី ចាំ​លាងជម្រះ​ចេញ​ជាការ​ស្រេច​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ អ្នក​គួរ​ធ្វើបែបនេះ មួយថ្ងៃ​ម្តង នោះ​នៅក្នុង​រយៈពេល​១៥ ទៅ​២០​ថ្ងៃ នឹង​ឃើញ​ពី​ប្រសិទ្ធភាព​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត