ឆ្នាំ​២០១៧​​ចំនួន​មនុស្ស​ស្លាប់​​ដោយសារ​​ការវាយប្រហារ​​ភេរវកម្ម​​នៅ​ស៊ី​រី​​និង​អ៊ីរ៉ាក់​​ធ្លាក់ចុះ​

18-01-2018 9:57 am 408
អគាររងការខូចខាត​ដោយសារសង្គ្រាមស៊ីវិលនៅស៊ីរី​ចាប់ផ្ដើមតាំងពីឆ្នាំ២០១១

តាម​ការស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល​តាមដាន​អំពើ​ភេរវកម្ម​និង​ការបះបោរ​បាន​រកឃើញ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ការវាយប្រហារ​ភេរវកម្ម​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៧ បាន​ថយចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​។​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨​មករា​នេះ​បានឲ្យដឹងថា ទោះបី​អំពើហិង្សា​នៅ​បន្ដ​កើតឡើង​ក្នុងប្រទេស​ទាំងពីរ ប៉ុន្ដែ​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ការវាយប្រហារ​ពី​ក្រុម​ភេរ​វករ ដូចជា​ក្រុម​រដ្ឋ​អ៊ីស្លាម​ជាដើម បាន​ធ្លាក់ចុះ​ច្រើនជាង​មុន​។​

​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មនុស្ស​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​កាលពី​ឆ្នាំមុន មាន​៣,៣៧៨​នាក់ ធ្លាក់ចុះ​៦០​ភាគរយ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦​មាន​រហូតដល់​៨,៤៣៧​នាក់​។​ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ឆ្នាំ​២០១៧​មាន​៣,៦៤១​នាក់ ធ្លាក់ចុះ​ជិត​៤៤​ភាគរយ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦ មាន​រហូតដល់​៦,៤៧៧​នាក់​៕

ព័ត៌មានផ្សេងទៀត