គ.ជ.ប​គ្រោង​បោះពុម្ព​សន្លឹកឆ្នោត​ជាង២ម៉ឺន៥ពាន់​សន្លឹក​សម្រាប់​បោះឆ្នោតព្រឹទ្ធសភា​

15-01-2018 3:02 pm 2824
ការរាប់សន្លឹកឆ្នោតកន្លងទៅ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតនៅចុងខែមករា ឆ្នាំ២០១៨នេះ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៤។បើតាមលោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប អះអាងថា គ.ជ.ប គ្រោងនឹងបោះមានចំនួនជាង២ម៉ឺន៥ពាន់សន្លឹក និងចំណាយជាង២លានដុល្លារអាមេរិក សម្រាប់ដំណើរការបោះឆ្នោតព្រឹទ្ធសភាទាំងមូល។សូមស្តាប់ប្រសាសន៍លោក សោម សូរីដា រៀបចំដោយគួន សំបូរ៖

សំឡេង៖

គួរជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។ ការបោះឆ្នោតនេះ គឺធ្វើឡើងដោយអសកល មានន័យថា មានតែតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងប៉ុណ្ណោះ មានសិទ្ធិទៅបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានតែគណបក្សនយោបាយ៤ប៉ុណ្ណោះ បានចុះឈ្មោះប្រកួតប្រជែងក្នុងមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុន ស៊ិនប៉ិច,គណបក្សខ្មែររួមរួមជាតិ,គណបក្សយុវជនកម្ពុជា៕ 

 ពាក្យគន្លឹះ  បោះឆ្នោតព្រឹទ្ធសភា​

ព័ត៌មានផ្សេងទៀត