វិធី​ធ្វើ​ថ្នាំ​ការពារ​សត្វល្អិត ផ្សំ​ពី​ថ្នាំជក់​

15-01-2018 9:03 am 4074

១. សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត ៖
- ថ្នាំជក់ មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ឈ្មោះ Alkaloid nicotine ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​សត្វល្អិត និង​អាច​បណ្ដាលឱ្យ​សត្វល្អិត​ពុល​ងាប់ ។​

២. ផ្នែក​ប្រើប្រាស់ ៖
- ដើម​
- ទង​
- មែក​
- ស្លឹក​

៣. វិធី​ផ្សំ និង វិធី​ប្រើប្រាស់​ថ្នាំ​៖
- ស្ងោរ​ថ្នាំជក់​ទម្ងន់ ២,៥​ខាំ ជាមួយ​ទឹក​៤​លីត្រ រយៈពេល​២០​នាទី​
- ទុក​ថ្នាំ​ស្ងោរ​មួយសន្ទុះ​ឱ្យ​ត្រជាក់ រួច​ច្រោះ​យក​កាក​ថ្នាំ​ចេញ​
- បន្ថែម​ទឹក​សាប៊ូម្សៅ​ចំណុះ​២០​លីត្រ​
- បាញ់​លើ​រុក្ខជាតិ ដែល​ទទួលរង​ការបំផ្លាញ​ពី​សត្វល្អិត​

៤. ប្រសិទ្ធភាព​លើ​សត្វល្អិត​
- ចៃ​
- ដង្កូវ​ស៊ី​ស្លឹក​ស្ពៃ​
- ដង្កូវ​មេអំបៅ​
- ទាក​គួរ​
- ក​ញ្ចែ​
- ដង្កូវ​ស៊ី​រូង​ដើម​

៥.​ប្រការ​គួរ​ចៀសវាង​
- គួរ​រក្សា​ថ្នាំពុល​ឱ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស និង​សត្វ ដើម្បី​ចៀសវាង​ការពុល​
- ពុំ​គួរ​ប្រមូល​ផល​ភ្លាមៗ បន្ទាប់ពី​បាញ់​ថ្នាំជក់ គួរ​ទុក​ពេល​ឱ្យបាន​១០ - ១៥​ថ្ងៃ​
- ពុំគួរ​បាញ់​ថ្នាំជក់​លើ​រុក្ខជាតិ​ខ្ពស់ៗ​ទេ ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ប្រភព អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​/​សេវាកម្ម​ប្រឹក្សា​និង​រៀបចំ​គំរោង​)

ព័ត៌មានផ្សេងទៀត